លោកឧត្តមសេនីយ៍ត្រី វង្ស វិត ដឹកនាំកម្លាំងនគរបាលចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ បុណ្យសពស្វាមីលោកជំទាវ នួម សុភ័ណ សមាជិករដ្ឋសភា មណ្ឌលបន្ទាយមានជ័យ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ដឹកនាំកម្លាំងនគរបាលចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ បុណ្យសពស្វាមីលោកជំទាវ នួម សុភ័ណ សមាជិករដ្ឋសភា មណ្ឌលបន្ទាយមានជ័យ

លោកឧត្តមសេនីយ៍ត្រី វង្ស វិត ដឹកនាំកម្លាំងនគរបាលចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ បុណ្យសពស្វាមីលោកជំទាវ នួម សុភ័ណ សមាជិករដ្ឋសភា មណ្ឌលបន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែនការងារធនធានមនុស្ស ដឹកនាំមន្ត្រីនគរបាលជាច្រើនរូប ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធនិងដាក់កម្រងផ្កា ពិធីបុណ្យសព លោក ឆ័ត្រ ឆាយវឌ្ឍនះ ត្រូវជាស្វាមីលោកជំទាវ នួម សុភ័ណ សមាជិករដ្ឋសភា មណ្ឌលបន្ទាយមានជ័យ។

ពិធីបុណ្យសពលោក ឆ័ត្រ ឆាយវឌ្ឍនះ ត្រូវបានប្រារព្ធធ្វើឡើង នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ (ខាងក្រោយការ៉ាស់សាំង កាល់តិច)។សពស្វាមីលោកជំទាវ នួម សុភ័ណ បានទទួលមរណ:ភាពដោយជរាពាធ កាលពីថ្ងៃសុក្រម្សិលមិញនេះ។

ទន្ទឹមគ្នានៃការគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយត្រី វង្ស វិត ក៏បាននាំយកថវិការ របស់លោកឧត្តមសេនីយ៍ទោស្នងការ ចំនួន៤០ម៉ឺនរៀល ចូលរួមពិធីបុណ្យសពនេះផងដែរ៕

Previous Post Next Post