ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្ម និងដុំឥដ្ឋវាយក្បាលឪពុកបណ្តាលឲ្យរបួស)
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្ម និងដុំឥដ្ឋវាយក្បាលឪពុកបណ្តាលឲ្យរបួស)

ភ្នំពេញ ÷កម្លាំងប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី១ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ ០១នាក់ឈ្មោះ ស៊ូ ដួងច័ន្ទ ភេទប្រុស អាយុ ៣៥ឆ្នាំ ពាក់ព័ន្ធករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្ម និងដុំឥដ្ឋវាយក្បាលឪពុកបណ្តាលឲ្យរបួស) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះលេខ៤E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ នៅវេលាម៉ោង ១០.០០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២  ។ 

ជនរងគ្រោះឈ្មោះ ស៊ូ សុភាព ភេទប្រុស អាយុ ៦៣ឆ្នាំ ​ជនជាតិខ្មែរ ទីលំ​នៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើករថយន្តស្ទូច ។

ជនសង្ស័យឈ្មោះ ស៊ូ ដួងច័ន្ទ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤E ផ្លូវបេតុង ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ មុខរបរ មេការឃ្លាំង (មានផ្ទុកសារធាតុញៀន)។​
បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
Previous Post Next Post