កម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទី៤០-៤១ទទួលបានជោគជ័យដ៏ត្រចះត្រចង់"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

កម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទី៤០-៤១ទទួលបានជោគជ័យដ៏ត្រចះត្រចង់"

ភ្នំពេញ ÷កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជាដែលបានបញ្ចប់នៅរសៀលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះគឺទទួលបានលទ្ធផលយ៉ាងល្អត្រចះត្រចង់ដែលជាប្រយោជន៍រួមនៃសហគមន៍អាស៊ានទាំងមូល​ និងក៏ដូចជាបណ្តាប្រទេសដៃគូនានាផងដែរ។

កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាលើកនេះក៏បានសម្រេចគាំទ្រក្នុងការបញ្ចូលប្រទេស Timor-Leste ជាសមាជិកអាស៊ានទី ១១ អាស៊ានបានលើកកម្រិតប្រទេសជាដៃគូយុទ្ធសាស្រ្តសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយឥណ្ឌា​ និងសហរដ្ឋអាមេរិកទៀតផង។
ជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ -៤១ ដែលមានរយៈពេល៤ថ្ងៃនៅទីក្រុងភ្នំពេញ គឺជាកិត្យានុភាពកម្ពុជាដែលនឹងបន្សល់ទុកជាកេរដំណែលសម្រាប់មេដឹកនាំខ្មែរជំនាន់ក្រោយ​ ក៏ដូចជាសម្រាប់កូនចៅកម្ពុជារាប់តំណយកទៅសិក្សាស្រាវជ្រាវដើម្បីជាគុណប្រយោជន៍ជាតិមាតុភូមិ។
អរគុណមិត្តជប៉ុន​ និងចិនដែលបានជួយជាថវិកានិងសម្ភារៈដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើក៤០-៤១ ទន្ទឹមនឹងនេះ មិត្តចិន ក៏បានសម្រេចផ្តល់ជំនួយបន្ថែមដល់កម្ពុជាសម្រាប់កសាងស្ពាន​ និងផ្លូវនៅខេត្តក្រចេះ រីឯមិត្តជប៉ុនវិញនឹងផ្តល់ជំនួយជាង៥០លានដុល្លារថែមទៀតដល់កម្ពុជា​ ដែលនៅឆ្នាំ ២០២៣​ ជប៉ុនក៏នឹងក្លាយជាដៃគូយុទ្ធសាស្រ្តសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់អាស៊ានផងដែរ នេះគឺជាផលប្រយោជន៍ជាតិដ៏ធំធេងបំផុតដែលយើងទទួលបានក្រោមការដឹកនាំរបស់​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
សូមបញ្ជាក់ផងដែរថាសម្រាប់ប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២៣ គឺបានធ្លាក់ទៅលើប្រទេសឥណ្ឌូនេស៊ី ។
នៅថ្ងៃច័ន្ទទី១៤ ខែវិច្ឆិកា​ស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅប្រជុំ APEC នៅប្រទេសឥណ្ឌូនេស៊ី និង G-20 នៅបាងកកប្រទេសថៃ ៕
Previous Post Next Post