ភ្នំពេញ÷នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនរវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលប្រជាជនវៀតណាម និង ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ លោក ឧត្តមសេនីយ៍ ស្នងការនគរបាលជាប់ព្រំដែនវៀតណាម ផងដែ។ ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការននគរបាលខេត្តស្វាយរៀង បានឡើងធ្វើបទអន្តរាគមន៍ស្តីពីលទ្ធផលកិច្ចសហប្រតិ្តការ ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនរវាងកងកម្លាំងនគរបាលជាតិកម្ពុជា និងកងកម្លាំងនគរបាលវៀតណាម។
កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញ សាធារណៈរដ្ឋសង្គមនិយមវៀតណាម៕





