ឈ្មួញឈើ ដ៏មានឥទ្ធិពលឈ្មោះ ចែរឿន ដែលគេស្គាល់ថាជាជនជាតិខ្មែរកាត់យួន និងរថយន្តកន្ត្រៃដឹកឈើ ដែលសមត្ថកិច្ចចាប់បានហើយ លែងវិញនៅមណ្ឌលគីរី"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ឈ្មួញឈើ ដ៏មានឥទ្ធិពលឈ្មោះ ចែរឿន ដែលគេស្គាល់ថាជាជនជាតិខ្មែរកាត់យួន និងរថយន្តកន្ត្រៃដឹកឈើ ដែលសមត្ថកិច្ចចាប់បានហើយ លែងវិញនៅមណ្ឌលគីរី"

មណ្ឌលគីរី ÷ ចែរឿន ជាឈ្មោះហៅក្រៅរបស់ស្រ្តីជនជាតិខ្មែរកាត់យួនម្នាក់ ដែលជាឈ្មួញឈើដ៍មានឥទ្ធិពលប្រចាំស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ស្រ្តីរូបនេះមានរថយន្តដឹកឈើជាច្រើនគ្រឿងធ្វើសកម្មភាពដឹកឈើយ៉ាងគគ្រឹកគគ្រេងស្ទើររាល់ថ្ងៃ ចេញពីតំបន់អភិរក្ស និងដែនជម្រកសត្វដោយគ្មានអ្នកណាហ៊ានប៉ះពាល់ឡើយ ហើយបើសមត្ថកិច្ចច្រឡំចាប់ម្ដងៗក៏មិនបានយូរដែរ តែងតែរបូតទៅវិញ( ពោលគឺចាប់របូតៗតែម្តង)។

តាមសេចក្តីរាយការណ៍ថា កាលពីអំឡុងខែសីហា សមត្ថកិច្ចដែនជម្រកសត្វស្រែពកឆ្មក់ចាប់បានរថយន្តដឹកឈើប្រណិតរបស់ចែរឿន២គ្រឿងជាបន្តបន្ទាប់យកមករក្សាទុក មិនទាន់ត្រជាក់ម៉ាស៊ីនផង ក៏ត្រូវបានគេដោះលែងទៅវិញ ។

សូមរំលឹកផងដែរថា:កាលពីពេលថ្មីៗនេះ គឺម៉ោងប្រមាណ១១យប់ថ្ងៃទី ១៨ តុលា ឆ្នាំ ២០២២ សហ គមន៍ព្រៃឈើចាប់បានរថយន្តដឹកឈើសុក្រម១គ្រឿង ដែលគេស្គាល់ថា ជារបស់ចែរឿនទៀត ឡាន និងឈើទាំងនោះ ដែលមានប្រមាណជិត៤ម៉ែត្រគូបត្រូវបានគេយកទៅរក្សាទុកនៅទីស្នាក់ការដែនជម្រកសត្វព្រៃ ស្រែពកនាថ្ងៃបន្ទាប់ គឺថ្ងៃទី១៩ តុលា ឆ្នាំ២០២២ ។
ឡានឈើចែរឿន ដែលទើបចាប់បានកាលពីថ្ងៃ១៨តុលា  ការចាប់នេះបានធ្វើឲ្យចែរឿនច្រឡោត ខឹងយ៉ាងខ្លាំង និងបាន ទូរស័ព្ទអន្តរាគមន៍ ខ្វាត់ខ្វែងឲ្យមានការដកហូតតំណែងមេស្នាក់ការ ដែលថ្លើមធំហ៊ានរំខានដល់មុខរបរបស់គេ ។
មន្ត្រីស្នាក់ការមួយរូប បានប្រាប់មកអង្គភា ពីសារព័ត៌មាន ថាវត្ថុតាងទាំង នេះ មិនអាចដោះលែងបានទេ ព្រោះអំឡុងការចាប់ មានការចូលរួមពីរសាក្សីច្រើន ទាំងក្នុងសហគន៍ និងអង្គការក្រៅរដ្ឋាភិបាល ។
ទោះជាយ៉ាងណាក៏ដោយតាមពលរដ្ឋ ថា ការចាប់នោះគ្រាន់តែជាការធ្វើឲ្យល្អមើលដើម្បីកៀបយកលុយពីជនល្មើសតែប៉ុណ្ណោះ ដែលមិនខុសពីលើកមុនៗឡើយ តែត្រូវថ្លៃគ្នា វាក៏នឹងរបូតទៅវិញភ្លាម..បើមិនជឿ រងចាំមើលទាំងអស់គ្នា  ។ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលរងចាំមើល តើលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង លោក សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានវិធានការបែបណាទៅលើឈ្មួញដ៏មានឥទ្ធិពលរូបនេះ ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបសារព័ត៌មាន ៕
Previous Post Next Post