លោកលឹម គានហោ បន្ដចុះពិនិត្យលទ្ធភាពរំដោះទឹកស្ទឹងព្រែកត្នោត ដើម្បីទម្លាក់ចូលទន្លេ ខណៈតាមទំនប់សណ្ដមិនមានស្ថានភាពព្រួយបារម្ភ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកលឹម គានហោ បន្ដចុះពិនិត្យលទ្ធភាពរំដោះទឹកស្ទឹងព្រែកត្នោត ដើម្បីទម្លាក់ចូលទន្លេ ខណៈតាមទំនប់សណ្ដមិនមានស្ថានភាពព្រួយបារម្ភ"

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង រួមជាមួយក្រុមមន្រ្តីបច្ចេកទេស ចុះពិនិត្យលទ្ធភាពក្នុងការរំដោះទឹកពីស្ទឹងព្រែកត្នោត ដេីម្បីបង្ហូរទម្លាក់ចូលទៅក្នុងទន្លេ តាមរយៈប្រឡាយ ៩៤ និង៩៦ នៅក្នុងភូមិសាស្រ្តសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងបេសកកម្មនោះ លោករដ្ឋមន្ដ្រី លឹម គានហោ ក៏បានបន្តពិនិត្យស្ថានភាពទឹកតាមខ្នងទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្ននៅពុំទាន់មានអ្វីជាការព្រួយបារម្ភខ្លាំងក្លានៅឡើយទេ។
  លោករដ្ឋមន្ត្រី បានណែនាំបន្ថែមដល់ប្រធានមុខព្រួញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៦៖០០នាទីព្រឹក៖* កម្ពស់ទឹកខាងមុខទ្វារ ៥.០៥ម៉ែត្រ (កម្ពស់ទឹកប្រុងប្រយ័ត្ន៥.៣០ម៉ែត្រ)* កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០.២៥ម៉ែត្រ* កម្ពស់ទឹកខាងក្រោយទ្វារ៧.២០ម៉ែត្រ ជាកម្ពស់មួួយដែលត្រូវធ្វើការត្រៀមលក្ខណៈ និងតាមដានខ្ពស់ព្រោះស្ថានភាពទឹកនៅបន្តកេីនឡេីង៕
Previous Post Next Post