កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងកំសាន្តនៅខេត្តព្រះសីហនុ មានចំនួនច្រើនគួរឲ្យកត់សម្គាល់"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកលេងកំសាន្តនៅខេត្តព្រះសីហនុ មានចំនួនច្រើនគួរឲ្យកត់សម្គាល់"

ខេត្តព្រះសីហនុ៖  យោងតាមរបាយការណ៍ពីមន្ទីរព័ត៌មានខេត្តព្រះសីហនុថា កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកលេងកំសាន្តនៅខេត្តព្រះសីហនុនៅចុងសប្តាហ៍ ថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ២០២២ នេះ មានចំនួនច្រើនគួរឲ្យកត់សម្គាល់ការកត់សម្គាល់ ពេល១០ថ្ងៃនៃការបើកឲ្យដំណើរការផ្លូវល្បឿនលឿន។

កំណើនភ្ញៀវទេសចរណ៌នេះ ក្រោយផ្លូវល្បឿនលឿនពីភ្នំពេញ មកខេត្តព្រះសីហនុ បានបើកឲ្យដំណើរការសាកល្បង រយៈពេល ១ខែ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ នាំឲ្យភ្ញៀវទេសចរមកលេងក្នុងខេត្តព្រះសីហនុក្នុងថ្ងៃចុងសប្តាហ៍កាន់តែច្រើន។ ប្រជាពលរដ្ឋបានសាកល្បងផ្លូវល្បឿនលឿននៅក្នុងរយៈពេលនៃការឈប់សម្រាកចុងសប្តាហ៍។
ភ្ញៀវទេសចរដែលអញ្ជើញមកពីតាមបណ្តារាជធានី -ខេត្តនានា ដើម្បីមកកំសាន្តនៅក្នុងខេត្តព្រះសីហនុ បានលើកឡើងថា ក្រោយពីរាជរដ្ឋាភិបាល បានបើកឲ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺមានភាពងាយស្រួលហើយប្រើរយៈពេលខ្លី ក្រៅពីចង់សាកផ្លូវល្បឿនលឿនប្រជាពលរដ្ឋក៏ចង់ឃើញពីការរីកចម្រើននៅខេត្តព្រះសីហនុក្នុងរយៈពេលចុងក្រោយនេះផងដែរ។
ភ្ញៀវទេសចរមានការកើន ហើយបានកោតសរសើរ ចំពោះនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ ដែលដឹកនាំដោយលោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់រៀបចំអភិវឌ្ឍន៍ទាំងហេដ្ឋារចនា សម្ព័ន្ធ ទាំងការ រៀបចំ ការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អ ប្រសើរ ដែលជាការទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់កំសាន្តក្នុងខេត្តព្រះសីហនុ៕
Previous Post Next Post