សមត្ថកិច្ចរកឃើញរថយន្តស៊េរីទំនើប ដែលបុកមន្រ្តីនគរបាលម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លា.ប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

សមត្ថកិច្ចរកឃើញរថយន្តស៊េរីទំនើប ដែលបុកមន្រ្តីនគរបាលម្នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លា.ប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ"

ភ្នំពេញ៖  ក្រោយបុកមន្ត្រីនគរបាលម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ខណៈម៉ូតូដាច់ជា២កំណាត់ ប៉ើងប្រមាណ៥០ម៉ែត្រ កាលពីយប់មិញនោះ  ពេលនេះរថយន្តបង្កស៊េរីទំនើបខាងលើ ត្រូវបាននគរបាលខណ្ឌទួលគោក សហការជាមួយនគរបាលខណ្ឌបឹងកេង និងនគរបាលប៉ុស្តិ៍អូឡាំពិក ស្រាវជ្រាវរកឃើញហើយនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ក្រោយរថយន្តស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2BF-8898បានបើកមកប្លុងចោល នៅផ្លូវ២៧៦ កែងផ្លូវ១៥៧ ខណៈសក់ក្បាលជនរងគ្រោះជាប់នឹងរថយន្តនៅឡើយ និងកំពុងស្រាវជ្រាវតាមរកអ្នកបើកបររថយន្តខាងលើ ដើម្បីមកទទួលទោសតាមច្បាប់ ។

សូមបញ្ជាក់ថា មន្ត្រីនគរបាលម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជាក់ថា បានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ក្រោយត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿង បើកមកបុកពេញទំហឹង បណ្ដាលឲ្យម៉ូតូដាច់ជា២ ខ្ទាតមនុស្សជិត៥០ម៉ែត្រ កាលពីវេលាម៉ោងប្រមាណម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅផ្លូវ ២១៥ កែង ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានដែលបងប្អូនប្រជាពលរដ្ឋនៅជុំវិញទីតាំងកន្លែងកើតហេតុ បានប្រាប់មកអ្នកសារព័ត៌មានឲ្យបានដឹងថា មុនពេលកើតហេតុ គេឃើញគេឃើញម៉ូតូម៉ាក Honda Scoopy ពាក់ស្លាកលេខ ភ្នំពេញ 1BN-0345 ធ្វើដំណើរតាមបណ្តាយផ្លូវ១៨២ទិសដៅពី កើតមកលិច លុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2BF-8898ធ្វើដំណើរតាមបណ្ដោយ ២១៥ពីជើងមកត្បូង ។ លុះដល់ស្តុបបំបែកជាបួន ក៏បានទៅបុកនិងម៉ូតូ Honda Scoopy ដែលកំពុងឆ្លងស្តុប បណ្តាលឲ្យបុរសម្នាក់ ដែលជា មន្រ្តីនគរបាលឈ្មោះ ជួន ចាន់សុផារ៉ា ភេទប្រុស អាយុ ២៣ ឆ្នាំ ជាព្រិន្ទបាលទោ បម្រើការនៅអគ្គស្នងការនគរបាលរាជធានីភ្នំពេញ បានស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់  ត្រូវបានសាច់ញាតិបញ្ជាក់ថាបានស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍គោក បានចុះមកដល់ចំណុចទីតាំងកើតហេតុបានវាស់វែងយកម៉ូតូទៅរក្សាទុក ចំណែកឯសពបុរសខាងលើ សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
Previous Post Next Post