នគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខយុវជនទំនើង៨នាក់ប្រើហឹង្សា ប្រើដាវនិងកាំបិតប៉័ងតោកាប់ទៅលើយុវជនម្នាក់"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

នគរបាលព្រហ្មទណ្ឌកំរិតស្រាលបង្ហាញមុខយុវជនទំនើង៨នាក់ប្រើហឹង្សា ប្រើដាវនិងកាំបិតប៉័ងតោកាប់ទៅលើយុវជនម្នាក់"

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញឃាត់ខ្លួននិងចាប់ កោសក់ហើយ បង្ហាញមុខ ក្រុមក្មេងទំនើងទាំង៨នាក់ ជាសាធារណះបន្ទាប់ពី ប្រើហឹង្សាដោយចេតនា មានស្ថានទង្ងន់ទោស យកដាវកែច្នៃ កាំបិតប៉័ងតោនិងដំបងត្រួតគ្នាកាប់និងវាយ ទៅលើយុវជនម្នាក់បណ្តាលអោយរងរបួសធ្ងន់ ។

ជនសង្ស័យ រូបនោះ ត្រូវបានសមត្ថកិច្ច អោយដឹងថា ១.ឈ្មោះ អាន ស័រលីញ អាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យសន្ធរម៉ុក ,២.ឌី បូរ៉ា អាយុ ១៨ឆ្នាំ មុខរបរលក់ដូរ,៣.ឌីណា បញ្ញារិទ្ធអាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យជាស៊ីម សាមគ្គី,៤.លឹម ឈាង លី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ជម្ពូវ័ន,៥.ឈ្មោះហេង ជាដាវីត អាយុ១៨ឆ្នាំមុខរបរលក់ដូរ,៦.ឌីណា ហ្គាណាន់អាយុ១៨ឆ្នាំ ជាសិស្ស វិទ្យាល័យជាស៊ីមសាមគ្គី,៧.ងឿ សេម អាយុ១៨ឆ្នាំ មុខរបរលក់ដូរនិង៨.ឈ្មោះ  ហួត សំណាងអាយុ ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ អូរបែកក្អម។ចំណែកជនរងគ្រោះឈ្មោះ អឿន សៀងហៃ ភេទប្រុសអាយុ១៩ឆ្នាំ មានលំនៅផ្ទះជួលផ្លូវរថភ្លើង  ភូមិទី១៧ សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក បានរងរបួសធ្ងន់ ត្រូវដៃនិងរយះក្បាលត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរចិន ព្រះកុសុះមះ។
លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា  ជនសង្ស័យ ត្រូវបានកម្លាំង របស់លោកស្រាវជ្រាវ ឃាត់ខ្លួន ជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីក្រុមជនសង្ស័យ មានបក្សពួក ចំនួន ១៣នាក់បានប្រើហឹង្សាដោយចេតនា មានស្ថានទង្ងន់ទោស យកដាវកែច្នៃ កាំបិតប៉័ងតោនិងដំបងត្រួតគ្នាកាប់និងវាយ ទៅលើយុវជនម្នាក់បណ្តាលអោយរងរបួសធ្ងន់នៅចំណុច មុខអាគារអ៊ីដេនហ្គាដេន តាមផ្លូវលេខ R6ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកនាយការិយាល័យបានអោយដឹងថា  នៅវេលារសៀលថ្ងៃទី១៧ខែតុលាឆ្នាំ ២០២២ ខណះពេល ដែល ជនរងគ្រោះ រួមទាំងមិត្តភក្កិ ចំនួន ៨នាក់ជិះម៉ូតូ ចំនួន ៤គ្រឿងតាមដងផ្លូវ ស្រាប់តែ ជនសង្ស័យ ដែលមានគ្នាចំនួន ១៣នាក់ជិះម៉ូតូចំនួន ៥គ្រឿង បានមកដល់ និងនាំគ្នា ដេញកាប់និងវាយទៅលើ ជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់។
តាមប្រភពព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពី ប្រើហឹង្សា ជនដៃដល់បានគេចខ្លួនបាត់ហើយ ស្រ្តីជាម្តាយ យុវជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយ ត្រូវបានកម្លាំង សមត្ថកិច្ចស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ ព្រមទាំងដកហូតបានដាវកែច្នៃចំនួន១ , កាំបិតប៉័ងតោចំនួន២និងដំបងគ្រលាស់ចំនួន១  ហើយ ធ្វើការង្ហាញមុខនៅពេលនេះ មុនពេលបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕
Previous Post Next Post