ស្នងការដ្ឋាននគរបាលខេត្តរតនគិរីបង្ក្រាប​ករណី​ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ស្នងការដ្ឋាននគរបាលខេត្តរតនគិរីបង្ក្រាប​ករណី​ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​"

រតនគិរី÷ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ស្ដីពីការបង្ការទប់ស្កាត់​ និង​បង្រ្កាប​បទល្មើសគ្រឿងញៀន​ និងបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ត្រី​ វ៉ាន សង្វាត ស្នងការរងផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨ និង០០នាទីយប់ លោកវរសេនីយ៍ឯក សុខ សែនចំរ៉ុង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ករណី​ជួញ​ដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង​ ស្ថិត​នៅ​ភូមិ​អូរ​កន្សែង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បានលុង​ ខេត្ត​រតនគិរី​ ។
ដោយមាន​ការ​សម្របសម្រួល​និតីវិធី​ពី​ លោក​ កែវ​ ភក្ដី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត​រតនគិរី​ និង​ធ្វេីការ​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​០២មុខសញ្ញា​ និងបានដកហូតម្សៅក្រាម​សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១ថង់​ លុះព្រឹកថ្ងៃទី២២ ខែតុលា​ ឆ្នាំ​២០២២​ សមត្ថកិច្ចបន្តនិតីវិធីឈានទៅធ្វើការឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យរកឃើញសម្ភារៈពាក់ព័ន្ធបទល្មើសគ្រឿង​ញៀនមួយចំនួន។
ជន​សង្ស័យ​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖១.ឈ្មោះ អង ខុន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិទំពួន សញ្ជាតិ​ខ្មែរ​ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នរស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី២.ឈ្មោះ​ ព្លិក ពឿយ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិទំពួន សញ្ជាតិ​ខ្មែរ​ មុខរបរ​រត់តុ ទីលំនៅបច្ចុប្បន្នរស់នៅភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរីលទ្ធផល​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ជា​លទ្ធផល​-​ អង​ ខុន​        វិជ្ជមាន​(+)-​ ព្លិក​ ពឿយ​    អ​វិជ្ជមាន​(-)វត្ថុតាងដកហូតរួមមាន៖១.មេ តំ ហ្វេ តា មីន ចំនួន០១ថង់ ទម្ងន់សុទ្ធ១.៩៨ក្រាម២.ប្រាប់រៀលចំនួន៦០០០០រៀល ៣.អា​...វុធ...ខ្លី...កែ​....ឆ្នៃ....ចំនួន០១ដើម ៤.ទូរសព្ទ័ចំនួន០១គ្រឿង៥.ឧបករណ៍សេព​គ្រឿងញៀន​មួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀន​ ដើម្បី​កសាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការបន្តតាម​និតីវិធី​ច្បាប់​៕
Previous Post Next Post