ភ្នំពេញ÷ផ្ទុះសេខ្សែភ្លើង🔥 នៅចំណុចបង្គោលភ្លើងមួយកន្លែង នៅវេលាម៉ោង៤ព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះមិនបណ្តាលឲ្យ មានអ្នករងរបួស និងរីករាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋនោះទេ ដោយភ្លាមៗនោះលោក ហែមដារិទ្ធ អភិបាលនៃគណៈភិបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ផងដែរ ។ប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់លោក អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដែលលោកយកចិត្តទុកដាក់ ពីសុខទុក្ខ និងការចុះជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានទាន់ពេលវេលា ៕




