លិចទូកនៅ​​ចំណុច​និយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ខេត្តព្រះសីហនុ ស្លាប់០១នាក់ និងបាត់ខ្លួន២១នាក់"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លិចទូកនៅ​​ចំណុច​និយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ខេត្តព្រះសីហនុ ស្លាប់០១នាក់ និងបាត់ខ្លួន២១នាក់"

ព្រះសីហនុ÷ព័ត៌មានបឋម)នៅ​វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក​ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជានេសាទ​ បាន​រកឃើញ​មនុស្ស​ ០១នាក់​ ភេទប្រុស និង​សាកសព​អណ្ដែត​ទឹក​ ០១នាក់​ ភេទ​ស្រី​​ នៅ​ត្រង់​ចំណុច​និយាមកា 10°18’N​ 103​°30​‘E ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។

ប្រភពពីអធិការ​ដ្ឋាន​នគរបាល​ក្រុង​កោះរ៉ុង​ បានឲ្យដឹងថា ចំពោះ​អ្នក​ដែល​នៅ​រស់​យក​មក​ប្រគល់​ឱ្យ​​ សមត្ថកិច្ចកោះរ៉ុងដោយ​ឡែក​សាកសព​អណ្ដែត​ទឹក​ យក​ទៅ​ទីបញ្ជាការ​អង្គភាព​នបង្ក្រាប​បទ​ល្មើស​លេី​ផ្ទៃ​សមុទ្រ​ ដេីម្បី​ប្រគល់​បន្តទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ធ្វើ​កោសល្យវិច័យ​​។

ក្នុងប្រតិបត្តិការគិតត្រឹមម៉ោងនេះ ជនរងគ្រោះដោយសារលិចទូកនៅចំណុចនិយាមកាម ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន៤១នាក់ ជួយសង្គ្រោះបាន២០នាក់ ស្លាប់០១នាក់ និងអ្នកបាត់២១នាក់ទៀត សមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរកបន្ត ។ *ប្រភពរដ្ឋបាលខេត្តព្រះសីហនុ"
Previous Post Next Post