លោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ ៦ខែ!!!
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ ៦ខែ!!!

ភ្នំពេញ៖  នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ  សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការប្រកាសសាលក្រម លើសំណុំរឿង អតីតនាយការិយាល័យអន្ដរាគមន៍ នៃស្នងការនគរបាលខេត្ដកំពង់ឆ្នាំង គឺលោក កែវ ណារុន ។

ដោយបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារឆ្នាំ៣ និង៦ខែ និងពិន័យជាប្រាក់ ៥លានរៀល ពីបទ(បំផ្លាញ និងគៃបំបាត់ បទហ៊ុមព័ទ្ធកាន់កាប់ដីព្រៃលិចទឹក បទមិនប្រកាសទ្រព្យសម្បត្តិ) ដែលប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹក តំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រ ភូមិកង្កែប និងភូមិធ្លក ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕




Previous Post Next Post