ផ្ទះជញ្ជាំងស្លឹកស្ទើរធ្លុះធ្លាយ តែកូនប្រុសទាំង២ អាចរៀនចប់នៅសាកលវិទ្យាល័យ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ផ្ទះជញ្ជាំងស្លឹកស្ទើរធ្លុះធ្លាយ តែកូនប្រុសទាំង២ អាចរៀនចប់នៅសាកលវិទ្យាល័យ"

ភ្នំពេញ÷លោកស្រី ទ្រីដាណា បានលើកឡើង ថាការតស៊ូរបស់ប្អូនទាំង២ រឹតតែរំភើបចិត្ត ការលះបង់របស់ឪពុកម្ដាយរបស់ពួកគាត់ ជីវិតកើតមក វាសនាខុសគ្នា តែយើងមិនមែនបែបនេះរហូតទេ យើងអាចកែប្រែវាសនាបាន កុំផ្ដេកផ្ដួលទៅតាមភាពលំបាក ត្រូវតស៊ូជម្នះភាពលំបាក នៅពីក្មេង ខំប្រឹងរៀនសូត្រ ស្វែងរកចំណេះ ទើបអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។
 
លោកស្រីបានបន្ថែមថា ពេលវេលាសម្រាប់មនុស្សម្នាក់ៗ នឹងដើរកាន់តែលឿន នៅពេលពេញវ័យ ចេះគិត ចេះពិចារណា ប៉ុន្តែបើទើបភ្ញាក់ខ្លួនពេលនោះ ក៏វារៀងជ្រុលពេលខ្លះទៅហើយ ដូចនេះកុំបណ្ដោយពេលវេលា អោយកន្លងហួសទៅ ត្រូវចាប់ផ្ដើមពីពេលនេះ ទាន់ខ្លួននៅក្មេង ។
លោកស្រី ពិតជាសរសើរ លោកពូ អ្នកមីង ទាំង២ ណាស់ ទោះក្រលំបាកយ៉ាងណា ក៏ខំប្រឹង ដើម្បីកូនបានរៀនសូត្រខ្ពង់ខ្ពស់ ហើយលោកពូ អ្នកមីង ទាំង២ ក៏មានសំណាងខ្ពស់ បានកូនខំតស៊ូ មិនចុះចាញ់វាសនា ក្នុងឱកាសនោះដែរលោកស្រី ទ្រីដាណា បានផ្តល់ថវិការលើកទឹកចិត្តដល់ក្រុមគ្រួសារប្អូនចំនួន1000$ (មួយពាន់ដុល្លារ) ដើម្បីចែករំលែកស្នាមញញឹមជាមួយគ្នា ។
ជាចុងក្រោយប្អូនប្រុសទាំង២ រួមនឹងក្រុមគ្រួសារ សូមថ្លែងអំណរគុណ ដល់លោកស្រីទ្រីដាណា ដែលតែងតែយកចិត្តទុកដាក់ ខ្វាយខ្វល់ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោកស្រីតែងតែចុះជួយរហូតកន្លងមក សូមជូនពរ លោកស្រីសំណាងល្អ សុខភាពល្អ ជោគជ័យគ្រប់ការងារភារកិច្ច ៕
Previous Post Next Post