រថយន្តសាំយ៉ុង១គ្រឿង រេចង្កូតធ្លាក់ផ្លូវបុកដើមឈើ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់និងស្រាល នៅខេត្តព្រះសីហនុ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

រថយន្តសាំយ៉ុង១គ្រឿង រេចង្កូតធ្លាក់ផ្លូវបុកដើមឈើ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់និងស្រាល នៅខេត្តព្រះសីហនុ"

ព្រះសីហនុ÷នៅ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងបានរេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើពេញទំហឹង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយខ្លួនឯង គឺរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខកំពង់ស្ពឺ 2A.3860 ជារថយន្តរត់ឈ្នួល បើកបរដោយឈ្មោះ ជា សុខន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិព្រែកពង ឃុំតាំងស្សា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទិសដៅពីភ្នំពេញ-ខេត្តសីហនុ ក្នុងរថយន្តមានគ្នាចំនួន១០នាក់ ក្នុងនោះមានស្ត្រីម្នាក់រងរបួស ឈ្មោះ ធឿន រិន អាយុ ៤២ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិក្រសាំងខ្ពស់ ឃុំក្រាំងល្វា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរងរបួសធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន បានចុះទៅអន្តរាគមន៍ នាំអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនីតិវិធី ៕
Previous Post Next Post