ភ្នំពេញ: ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នំា២០២២ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិតំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បន្ទប់ជួលដែលត្រូវភ្លើងឆេះនោះ ធ្វើពីថ្ម មានទំហំប្រមាណ៧ម៉ែត្រគុណ៥ម៉ែត្រ ដែលមានម្ចាស់ឈ្មោះឈីន វុទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាជាងជួលជុលម៉ូតូ មុនពេលកើតហេតុគាត់បានបូមសាំងចេញពីកាន ដែលមានសាំងចំនួន២០លីត្រ ដើម្បីដាក់ចូលដបចំណុះ១លីត្រ ខណៈនោះមានគេមកជួលជុលម៉ូតូបានទៅសួរនាំ និងនិយាយថ្លៃក៏ភ្លេចខ្លួនសាំងពេញហៀរបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នឹងរាលដាល់ទៅម៉ូតូចំនួន២គ្រឿងនៅក្នុងផ្ទះព្រមទាំងគ្រឿងម៉ូតូ ។ប្រភពពីម្តាយ ជាងជួលជុលម៉ូតូ បានអោយដឹងថា នៅព្រឹកនោះ គាត់បើកហ្គាសដាំបាយឆ្អិនហើយបានទៅបិទហ្គាស ស្រាប់តែភ្លើងបានឆាបឆេះជាមួយសាំងពេញបន្ទុក ហើយគាត់ត្រូវបានអ្នកភូមិ ស្ទុះមកទាញគាត់ចេញ បន្ទាប់មកបាននាំគ្នាយកបំពងពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ ម៉ូតូចំនួន២គ្រឿង ត្រូវភ្លើងឆេះ១គ្រឿងរងការខូចខាតទាំងស្រុង រួមជាមួយគ្រឿងម៉ូតូនិងសម្ភារៈមួយចំនួនទៀតត្រូវភ្លើងឆេះរងការខូចខាត។
ចំណែកជាងជួសជុលម៉ូតូត្រូវភ្លើងឆេះសក់ និងរលាកបន្តិចបន្តួច ខណៈពេលដែលចូលទៅយករបស់របរ និងជួយពន្លត់ក្នុងហេតការណ៏នោះ។
ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់អស់ទឹក១រថយន្ត ទើបរលត់ទាំងស្រុង៕





