ភ្នំពេញ÷ ឆ្លងចរន្តអគ្គិសនីឆេះឃ្លាំងស្តុកទំនិញបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងកម្លាំងសមត្ថកិច្ចចេញជួយអន្តរាគមន៍ភ្លាមៗ។
ហេតុគ្រោះអគ្គិភ័យនេះដែរបានកើតឡើងកាលវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ ស្ថិតនៅចំណុចឃ្លាំងស្តុកទំនិញផ្លូវ៣៧៤សង្កាត់ទួលស្វាយព្រៃ១ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនកើតបានឃើញផ្សែងហ៊ុយចេញពីចំណុចឃ្លាំងខាងលើបង្កជាអគ្គិភ័យភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ហើយប្រញាប់រាយការណ៍ជូនដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យដើម្បីចេញជួយអន្តរាគមន៍។
ក្រោយមករថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងបានចេញជួយអន្តរាគមន៍ធ្វើការបាញ់ពន្លត់ការពាររាលដាលដល់ផ្ទះអ្នកជិតខាង ហើយក្នុងករណីអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចបានបញ្ជាក់អោយដឹងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងធ្វើការបាញ់អោយរលត់ទៅវិញជាស្ថាពរ ហើយមិនបង្កអោយមានអ្នករបួសនោះទេ៕







