ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកឧបត្ថម្ភអំណោយដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកជលគិរីខេត្តកំពង់ឆ្នាំង"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោកឧបត្ថម្ភអំណោយដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ នៅស្រុកជលគិរីខេត្តកំពង់ឆ្នាំង"

កំពង់ឆ្នំាង ៖ នៅថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះលោក វរសេនីយ៍ទោ ស្រី ម៉ាច មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារមនុស្សធម៌របស់អង្គភាព សហការជាមួយអាជ្ញាធរស្រុក កងកម្លាំងទាំង៣ប្រភេទ បាននាំយកអង្ករចំនួន ២៥០គីឡូក្រាម មី ៥កេះ ត្រីខ ៥យួរ ទឹកត្រី ៥យួរ ទឹកស៊ីអ៉ីវ ៥យួរ អាវរងា៥ មុង៥ ជែលលាងដៃ ១៥ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់អតីតយុទ្ធជនពិការ និងប្រជាពលរដ្ឋក្រីក្រចំនួន ៥គ្រួសារ នៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យបងប្អូនមានលទ្ធភាពរៀបចំជាចង្កាន់ និងបច្ច័យសម្រាប់ធ្វើបុណ្យ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។

ក្នុងឱកាសនេះ លោកមេបញ្ជាការរង តំណាង ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អគ្គលេខាធិការសមាគម ក៏ដូចជាឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំង៥គ្រួសារ លោកមេបញ្ជាការរង បានបញ្ជាក់ថា សម្តេចតេជោ ប្រធានសមាគម ឯកឧត្តម អគ្គលេខាធិការ ព្រមទាំង ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់ទីកន្លែងទាំងអស់ ។
ជាចុងក្រោយ បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ទាំង៥គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម គន់ គីម ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម អភិបាលខេត្ត ព្រមទាំង ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលស្រុក និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក និងសូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ  ៕
Previous Post Next Post