លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលខណ្ឌ"
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីនគរបាលខណ្ឌ"

ភ្នំពេញ÷នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌមានជ័យ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលដឹកនាំការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញជាអធិបតី​ភាពក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិ ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនមន្ត្រីនគរបាលជាតិ ចំណុះអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សរុបចំនួន ១៦នាក់ ស្រី ០២នាក់ ក្នុងនោះរួមមាន :

ប្រកាសតែងតាំងមុខតំណែង ចំនួន ០២នាក់ (នាយរងផ្នែក និងនាយរងប៉ុស្តិ៍)បំពាក់ឋានន្តរសក្តិ ចំនួន ០៧នាក់ប្រគល់ប័ណ្ណសរសើរ ចំនួន ០៧នាក់ ។
ក្នុងពិធីនោះដែរ ​មានការចូលរួមពីលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក រុឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ឌី សុខខែម អភិបាលរង នៃគណៈអភិបាលខណ្ឌមានជ័យ លោក-លោកស្រីអធិការរង​ លោក-លោកស្រីនាយផ្នែក លោកនាយប៉ុស្ដិ៍ទាំង០៧ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕
Previous Post Next Post