លោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យគម្រោងដាក់ប្រព័ន្ធលូនៅមហាវិថីសុធារស សង្កាត់ទន្លេបាសាក់
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យគម្រោងដាក់ប្រព័ន្ធលូនៅមហាវិថីសុធារស សង្កាត់ទន្លេបាសាក់

នៅរសៀលថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២

រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យគម្រោងដាក់ប្រព័ន្ធលូនៅមហាវិថីសុធារស ចាប់ពីស្ដុបស្ថានទូតរុស្សី រហូតដល់កែងផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលខណ្ឌ, លោកចៅសង្កាត់-ចៅសង្កាត់រង សង្កាត់ទន្លេបាសាក់ និងមន្ត្រីពាក់ព័ន្ធ។

Previous Post Next Post