ប្រជាពលរដ្ឋសំណូមពរដល់អភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន សូមជួយជួលជុលផ្លូវមួយកន្លែងនេះផង
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ប្រជាពលរដ្ឋសំណូមពរដល់អភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន សូមជួយជួលជុលផ្លូវមួយកន្លែងនេះផង

ប្រជាពលរដ្ឋសំណូមពរដល់អភិបាលរាជធានីភ្នំពេញ និងរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន សូមជួយជួលជុលផ្លូវមួយកន្លែងនេះផង

ភ្នំពេញ៖ ផ្លូវមួយកន្លែងប្រវែងប្រហែលជាង100 ម៉ែត្រ ត្រង់ចំណុចភូមិ រកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ ចូលទៅតាមផ្លូវចូលភូមិ កំពុងរង់ការខូចខាតយ៉ាងដំណំ ថែមទាំងបង្កឲ្យប្រជាពលរដ្ឋនិងកម្មករកម្មការនីជាច្រើន ពិបាកក្នុងការធ្វើដំណើរ។

តាមការត្អូញត្អែរពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ និងអ្នកធ្វើដំណើរតាមផ្លូវជាច្រើន បានលើកឡើងថាផ្លូវនៅចំណុចមួយ កន្លែងនេះ មានក្រលុកធំៗ ទឹកលិចគ្រប់ទីកន្លែង និងរអិលពេលភ្លៀងធ្លាក់ ពិបាកធ្វើដំណើរមែនទែន ខ្លាចតែដួលទៅបាក់ដៃបាក់ជើង បាក់កស្លាប់ដោយយថាហេតុណាមួយ។

ពលរដ្ឋជាច្រើនក៏ដូចជាអ្នកធ្វើដំណើរក៏បានលើកទៀតថា ផ្លូវមួយខ្សែត្រង់ចំណុចនេះ ភាគច្រើនខូចខាតដោយសារតែការដឹកជញ្ជូនរបស់ក្រុមហ៊ុន កុងន័រពីកន្លែងជាប់នឹងផ្លូវ ដឹកជញ្ជូនដោយរថយន្តធំៗ ដោយគ្មានខ្វល់ពីផលប៉ះពាល់ដល់សុវត្តិភាពសុខភាពសាធារណៈ និងបើកបរគ្មានសំចៃ មិនខ្លាចពីផលប៉ះពាល់ដល់ អាយុជីវិតអ្នកដទៃ។

ប្រជាពលរដ្ឋ និងកម្មករកម្មការនីជាច្រើន រួមទាំងអ្នកធ្វើដំណើរសូមអំពាវនាវទទូចស្នើសុំដល់អ្នកស្រី
គឹម យឹប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន សូមឯកឧត្តមមេត្តាជួយអន្តរាគមន៍កែសម្រួលផ្លូវចំណុចខាងលើនេះផងទាន៕

Previous Post Next Post