ក្រោយពីលោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់អោយលោកអភិបាលរងដឹកនាំក្រុមការងារចុះពិនិត្យផ្លូវភូមិទួលពង្រ សង្កាត់ចោមចៅទី១ ដែលរងការជន់លិចជាអចិន្ត្រៃយ៍គ្រប់រដូវនោះ។
នៅព្រឹកថ្ងៃទី០១ មីនា ២០២២នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក ម៉ែន សំអាង អនុប្រធានការិយាល័យ សាធារណៈការខណ្ឌ។
បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងដាក់គ្រឿង ចុះកាយប្រឡាយថ្មី និងរំដោះប្រឡាយចាស់ ដើម្បីរំដោះទឹកចេញពីផ្លូវភូមិទួលពង្រ សង្កាត់ចោមចៅទី១ ដែលលិចជាអចិន្ត្រៃយ៍ឆ្ពោះទៅប្រឡាយមេ ផ្លូវ ៦០ ម៉ែត្រ ។
ខណៈពេលដែលអាជ្ញាធរកំពុងដឹកនាំការកាយប្រឡាយស្រាប់តែឃើញមាត់លូរត្រូវបានជនអគតិលួចយកឥដ្ឋមកសង់បិទដែលជាហេតុនាំអោយមានការលិចផ្លូវមួយនេះគ្រប់រដូវ។
ប្រជាពលរដ្ឋនៅភូមិទួលពង្របានធ្វើការថ្កោលទោសចំពោះជនសង្គមងងឹតអគតិដែលបានសង់បិទលូរផងដែរនិងស្នើរសុំអាជ្ញាធរវេចមុខរកជននេះមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។
គួរបញ្ជាក់ផងដែរថាករណីខាងលើនេះមិនមែនកើតឡើងមួយករណីនេះទេគឺកើតឡើងរាប់សិបករណីមកហើយដោយអាជ្ញាធរពុំបានដាក់ពាក្យប្តឹងរឺតាមចាប់ជនគម្រក់ទាំងអស់នេះយកមកផ្ដន្ទាទោសនោះដែរ។







