
ភ្នំពេញ ៖ សំណង់ មន្ទីរពេទ្យ ពហុ ជំនាញ ភ្នំពេញ បានធ្វើ ពិធី ក្រុង ពាលី នឹង បញ្ចុះបឋម សិលា តាមបែប សាសនា ដើម្បី សុំ ម្ចាស់ ទឹក ម្ចាស់ ដី សុំ សេចក្តីសុខ សេចក្តីចំរើន បើក ការដ្ឋាន សាងសង់ នៅ រសៀល ថ្ងៃទី ៦ ធ្នូ នេះ ក្រោម វត្តមាន លោក ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ និង លោកស្រី ដោយមាន លោក វេជ្ជបណ្ឌិត ឈុន ឡាយ ជា តំណាង មន្ទីរពេទ្យ ពហុ ជំនាញ ភ្នំពេញ នេះ ។
សំណង់ មន្ទីរពេទ្យ ពហុ ជំនាញ ភ្នំពេញ ដែលមាន ទីតាំង នៅក្នុង សង្កាត់ វាលវង់ ខណ្ឌ ៧ មករា នឹងត្រូវ សាងសង់ឡើង កំពស់ ២៦ ជាន់ ក្រោម ដី ៣ ជាន់ និង អាចដាក់ គ្រែ សំរាក ពិនិត្យ ព្យាបាល អ្នកជំងឺ បាន ពី ១៥០ ទៅ ២០០ គ្រែ ដែល គ្រោង សាងសង់ ឲ្យ រួចរាល់ ក្នុង រយៈពេល ពី ៤ ទៅ ៥ ឆ្នាំ ។
បើតាម អ្នកគ្រប់គ្រង មន្ទីរពេទ្យ ពហុ ជំនាញ ភ្នំពេញ នេះ បាន គូសបញ្ជាក់ថា ដោយមាន ការ ផ្តល់ ការគាំទ្រ និង លើកទឹកចិត្ត ពី សំណាក់ លោក ឃួ ង ស្រេង និង លោកស្រី បានធ្វើ ឲ្យ គំរោង សាងសង់ មន្ទីរពេទ្យ ពហុ ជំនាញ ភ្នំពេញ នាពេលនេះ ចេញ ជា រូបរាង ដើម្បី បំរើសេវា សុខាភិបាល ជូន ប្រជាពលរដ្ឋ ដោយ បំពាក់ ឧបករណ៍ វេជ្ជសាស្ត្រ ទំនើប ទាន់សម័យ និង គ្រប់ ជំនាញ ។
លោក តំណាង មន្ទីរពេទ្យ បានបញ្ជាក់ ទៀតថា សំណង់ មន្ទីរពេទ្យ ពហុ ជំនាញ ភ្នំពេញ នេះ សាងសង់ មាន កំពស់ ២៦ ជាន់ , ក្រោម ដី ៣ ជាន់ និង អាចដាក់ គ្រែ សំរាក ពិនិត្យ ព្យាបាល អ្នកជំងឺ បាន ពី ១៥០ ទៅ ២០០ គ្រែ និង គ្រោង សាងសង់ ឲ្យ រួចរាល់ ក្នុង រយៈពេល ពី ៤ ទៅ ៥ ឆ្នាំ ដែលជា ពេទ្យ ឯកជន ដែល បំរើសេវា សុខភាព ដូច ពេទ្យ រដ្ឋ ដែរ ដោយ គិត ទៅលើ ការជួយ សង្គ្រោះ ប្រជាពលរដ្ឋ ដែល ខ្វះខាត ជា ចំបង ។
សូមបញ្ជាក់ថា សម្រាប់ ក្របខ័ណ្ឌ រាជធានី ភ្នំពេញ គណៈ អភិបាល រាជធានី ភ្នំពេញ រួម នឹង អង្គភាព ជំនាញ បាន ដំណើរការ បង្ខិត សេវា សុខាភិបាល ពង្រឹង និង ពង្រីក យន្តការ នៃ ការផ្តល់សេវា ផ្នែក រដ្ឋ ព្រមទាំង បង្កលក្ខណៈ ងាយស្រួល ដល់ ការចូលរួម របស់ សេវា សុខាភិបាល ឯកជន ក្នុងនោះ គិត ត្រឹម ឆ្នាំ ២០២១ នេះ នៅ រាជធានី ភ្នំពេញ មាន ការិយាល័យ សុខាភិបាល ស្រុក ប្រតិបត្តិ ចំនួន ៧, មន្ទីរពេទ្យ បង្អែក ចំនួន ១, មន្ទីរពេទ្យ ថ្នាក់ស្រុក ចំនួន ៧, មណ្ឌល សុខភាព ចំនួន ៤៣, ប៉ុស្តិ៍ សុខភាព ចំនួន ៧ ដែលជា សេវា គ្រប់គ្រង ដោយ រដ្ឋ ព្រមទាំង មាន មូលដ្ឋាន សុខាភិបាល ឯកជន ចំនួន ២៧៥៧ ទីតាំង បន្ថែមទៀត កំពុងផ្តល់ សេវា ពិនិត្យ ពិគ្រោះ និង ព្យាបាល ជំងឺ ទូទៅ ជូន ប្រជាពលរដ្ឋ គ្រប់ មជ្ឈដ្ឋាន ។
ក្នុងដំណាក់កាល ការរីក រាលដាល នៃ ជំងឺ កូ វីដ -១៩ អាជ្ញាធរ រាជធានី ភ្នំពេញ ដែល ដឹកនាំ ដោយ លោក ឃួ ង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានី ភ្នំពេញ រួម នឹង កងកំលាំង ប្រដាប់អាវុធ , មន្ត្រីរាជការ រួម នឹង អង្គភាព ជំនាញ បាន ខិតខំ ប្រឹងប្រែង យ៉ាង ពេញទំហឹង ដើម្បី ទប់ស្កាត់ ការរីក រាលដាល ជំងឺ កូ វីដ -១៩ ក្នុង រាជធានី ភ្នំពេញ តាមរយៈ ការអនុវត្ត វិធាន ចំបងៗ របស់ ក្រសួងសុខាភិបាល និង តាម អនុសាសន៍ ដ៏ ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គ មហា សេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដើម្បី បំរើ សុខ មា ភាព របស់ ប្រជាពលរដ្ឋ ៕









