ឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់៦នាក់របួសធ្ងន់២នាក់
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់៦នាក់របួសធ្ងន់២នាក់

ឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់៦នាក់របួសធ្ងន់២នាក់
កណ្តាល៖តុលាការខេត្តកណ្តាលកាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ ២០២១ បានបង្គាប់ឱ្យឃុំខ្លួនបុរស២នាក់ដាក់ពន្ធនាគារបណ្ដោះអាសន្នពាក់ព័ន្ធបើករថយន្តបុកស្លាប់៦នាក់របួសធ្ងន់២។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នោះបានកើតឡើងនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាលកាលពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២១កន្លងទៅ។
ជនត្រូវចោទទាំង២នាក់ឈ្មោះលី ចំណាន អាយុ៣១ឆ្នាំជាអ្នកបើកបររថយន្តនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល, និងឈ្មោះណម ប៊ុនថាន់អាយុ២២ឆ្នាំអ្នករួមដំណើរនៅឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។អ្នកដែលស្លាប់និងរបួសចំនួន៨នាក់មានអាយុពី១៧ឆ្នាំដល់២១ឆ្នាំនៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅនិងស្រុកគៀនស្វាយខេត្តកណ្តាល។
បុរសទាំង២ត្រូវតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទ“អំពើ ឃាតកម្មតាម មាត្រ ១៩៩ នៃក្រមព្រហ្មទណ្ឌ ” ។ពួកគេអាចប្រឈមនឹងការជាប់ពន្ធនាគារពី ១០ឆ្នាំទៅ១៥ ឆ្នាំប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព៕

Previous Post Next Post