លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងគឺ លោកស្រី ឈុន ស៊ុននី អភិបាលរង ដឹកនាំមន្ត្រីនិងយុវជន សសយក ខណ្ឌ ចុះសួរសុខទុក្ខ និងផ្តល់អំណោយ ជូន គ្រួសារទ័លក្រចំនួន២គ្រួសារ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងគឺ លោកស្រី ឈុន ស៊ុននី អភិបាលរង ដឹកនាំមន្ត្រីនិងយុវជន សសយក ខណ្ឌ ចុះសួរសុខទុក្ខ និងផ្តល់អំណោយ ជូន គ្រួសារទ័លក្រចំនួន២គ្រួសារ

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងគឺ លោកស្រី ឈុន ស៊ុននី អភិបាលរង ដឹកនាំមន្ត្រីនិងយុវជន សសយក ខណ្ឌ ចុះសួរសុខទុក្ខ និងផ្តល់អំណោយ ជូន គ្រួសារទ័លក្រចំនួន២គ្រួសារ ដែលកូនរបស់គាត់ កំពុងមានជំងឺស្វិតដៃជើង និងកន្ត្រាក់ ខ្វះលទ្ធភាពព្យាបាល ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ នារសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ។

គ្រួសារនីមួយៗទទទួលបាន៖ ថវិកា២០០,០០០រៀល(ម្ភៃម៉ឺន) អង្ក១បេ មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ និង បបរក្មេង១កេស។

លោកស្រីអភិបាលរង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពី លោកអភិបាលខណ្ឌ និងបានណែនាំអោយគាត់ ថែទាំសុខភាព រក្សាអនាម័យ និងគោរពអនុវត្តវិធានការណ៍សុខាភិបាល ពិសេសប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ទន្ទឹមនោះ លោកស្រីបានណែនាំអោយគាត់នាំកូនបងអាយុ១២ឆ្នាំ ទៅចាក់វាក់សាំង ចាប់ពីថ្ងៃទី១ ខែសីហា ដោយអោយមេភូមិប្រគល់លិខិតចាក់វាក់សាំងជូនផងដែរ។

ប្រសិនបងប្អូន សប្បុរសជន ចង់ឧបត្ថម្ភគាត់បន្ថែម សូមទាក់ទងផ្ទាល់ 0964272135

Previous Post Next Post