
៣កុំនិង៣ការពារ
ក្រុមយុវជនកម្ពុជា(សយក) បានយកអំណោយជូនលោកកែវ ច័ន្ទគ្រឹះស្នានៅតំបន់បិទខ្ទប់នៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ នៅថ្ងៃច័ន្ទ ០៥កើត ខែបឋមាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២១
ខ្ញុំបាទ ម៉ៅ ផល្លា ប្រធានក្រុមយុវជនកម្ពុជា បានដឹកនាំក្រុមការងារចុះផ្តល់អំណោយជូនលោក កែវច៏ន្ទគ្រឹះស្នា ដែលលោកស្ថិតនៅក្នុងតំបន់បិទខ្ទប់អស់រយះពេលជិត២ខែហើយ ដោយមើលឃើញពីភាខ្វះខាតពិតប្រាកដបែបនេះទើបក្រុមយុវជនកម្ពុជាបានផ្តល់អំណោយជូនលោកជាការដោះទាល់រួចមួយគ្រាសិនអំណោយទាំងអស់នោះបានមកពីឯកឧត្តម ឧត្ដមសេនិយ៍ត្រី កែវ សុខន មេបញ្ជាការកងកិត្តិយសត្រែទ័ពទទួលបន្ទុកផ្នែកហិរញវត្ថុ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្ដមសេនិយ៍ត្រី កែវ សុខន មេបញ្ជាការរងកងកិត្តិយសត្រែទព័បានថ្លែងអំណរអរគុណជាខ្លាំងចំពោះក្រុមយុវជនកម្ពុជាដែលបានយកអំណោយជាថវិការផ្ទាល់ខ្លួនរបស់ឯកឧត្តមទៅផ្តល់ជូនលោក ច័ន្ទគ្ត្រឹះស្នា ដែលមានការខ្វះខាតពិតប្រាកដជាពិសេសនៅតំបន់បិទខ្ទប់នេះដែរម្តង។
អំណោយដែលប្រគល់ជូនមានដូចជា
ថវិការ២០០០០០រៀល អង្ករ១បេធំ ទឹកត្រី១យួរទឹកស៊ីអ៉ីវ១យួរ និងមី១កេស ។

សូមជូនពរពុកម៉ែបងប្អូនទាំងអស់ កុំភ្លេចខ្លួនអោយសោះជំងឺកូវីដ១៩ យើងអាចភ្លេចពីវា តែវាមិនដែលភ្លេចយើងទេដូចនេះត្រូវចូលរួមអនុវត្តន៏ទាំងអស់គ្នាតាមអនុសាសរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ទាំងអស់គ្នាគឺ ៣ការពារ និង៣កុំផងដែរ៕


