ដឹកប្រពន្ធដើរលេងតែអកុសលត្រូវឡានដឹកដីកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ… ភ្នំពេញ÷មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកខ្សាច់មួយគ្រឿងបានបុកម៉ូតូម៉ាកBeatពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1IN-2083ដែលធ្វេីដំណេីរស្របគ្នានៅតាមបណ្តោយផ្លូវ៦០ម៉ែត្រចំណុចខាងមុខបុរី ប៉េងហួត សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះតាមប្រភពសមត្ថកិបានបញ្ជាក់ថាមានជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកេីតហេតុមានឈ្មោះ ម៉ៅចាន់ឌួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបបជាមន្រ្តីប៉ូលីសខណ្ឌដង្កោ ពាក់សក្ក័២ ផ្នែកអន្តរាគមន៍ ខណ្ឌដង្កោ
ស្លាប់បាត់បង់ជីវិតភ្លាមៗចំណែកប្រពន្ធនឹងកូនដែលធ្វេីដំណេីរជាមួយគ្នារងរបួសធ្ងន់ចំណែករថយន្តបង្កត្រូវបានបងប្អូនប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបាន ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកវត្ថុតាងត្រូវបានអធិការនគរបាលខណ្ឌមានជ័យកសាងសំណុំរឿងរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ រាយការណ៍ដោយ.P.23





