ស្ត្រីម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធម ដោយកណ្តាប់ដៃប្តី ព្រោះភ្លើងប្រច័ណ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ស្ត្រីម្នាក់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធម ដោយកណ្តាប់ដៃប្តី ព្រោះភ្លើងប្រច័ណ

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានស្លាប់យ៉ាងអណោចអធមក្នុងថ្លុ ក ឈាមដោយសារភ្លើងប្រច័ណ្ឌរបស់បុរសជាប្តី ការបង្កភាពភ្ញាក់ផ្អើលនេះ កើតឡើងនៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣១ ខែឧស ភាឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះបងស្រីជនរងគ្រោះឈ្មោះ ស៊ុំ ចាន់ធូ ស្ថិតភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ុំ ចាន់នី អាយុ៣០ ឆ្នាំ មុខរបរ លក់មីហឹរនៅផ្សារភួពុយ ជាប្រពន្ធរបស់ជនសង្ស័យឈ្មោះឡូញ សុធារ៉ា អាយុ៣៨ឆ្នាំ មុខ របរជាអ្នកបើកបររថ យន្តដឹកទំនិញ។ ជនសង្ស័យជាប្តីបានយកពូថៅកាប់ជនរងគ្រោះជាប្រពន្ធចំនួន១២ពូថៅ ត្រង់ក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងកន្លែងកើតហេតុតែម្តងលុះដល់ម៉ោង៩ព្រឹក ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២១ ទើបបង្កភាពភ្នាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ដើម្បី ពិនិត្យធ្វើកោសលវិច្ច័យនិងស្រាវជ្រាវស្វែងរកចាប់ជនដៃ ដល់មកផ្តន្ទ្ទាទោសតាមច្បាប់។

តាមការរៀបរាប់របស់ឈ្មោះ ស៊ុំ ចាន់ធូត្រូវ ជាបងស្រីបង្កើតជនរងគ្រោះ បានឲ្យដឹងថា ជនដៃដល់ឈ្មោះ ឡូញ សុធារ៉ានេះមានប្រពន្ធម្តងមកហើយនៅ ភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ (ហើយបានលះលែងគ្នា) ក្រោយមកមានទំនាក់ស្នេហាជាមួយប្អូនស្រីរបស់ខ្លួន (ជនរងគ្រោះ) ចាប់ពីឆ្នាំ២០១៨មកម្លេះ។

ប្រភពដដែលបានបន្តថា ជនដៃដល់តែងចេញចូលផ្ទះប្រពន្ធ ដើម ជារើយៗនិងតែងបានបង្ករឿងរាវជាញឹបញាប់ជាមួយជនរង គ្រោះ ដោយសារការប្រច័ណ្ឌ រហូតដល់យប់ថ្ងៃកើតហេតុជនសង្ស័យបានបបួលជនរងគ្រោះជាប្រពន្ធទៅកេងនៅផ្ទះរបស់គាត់ ដែលកំពុងសាងសង់ជិតរួច(មានចំងាយប្រហែល ៥ទៅ៦ម៉ែត្រពីផ្ទះរបស់ជនរងគ្រោះ) លុះវេលាម៉ោង៩ព្រឹក
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ក៏ប្រទះឃើញប្អូនស្រីរបស់គាត់ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធមបំផុត។

ចំពោះករណីនេះ សមត្ថកិច្ចបានសន្និដ្ឋានជាបឋមថា អាចបណ្តាលមកពីភ្លើងប្រច័ណ្ឌ៕

Previous Post Next Post