
ខេត្តកណ្ដាល ៖ ក្នុងចំណោមមនុស្ស៣នាក់ក្នុងនោះមានស្ត្រីម្នាក់បានបើករថយន្តពាក់ស្លាក(ខ.ម) ទាំងស្រវឹងស្រា ហើយបានរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ឈានដល់សមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីក្រុមជនសង្ស័យទាំងបីនាក់នោះមានជាតិអាល់កុលក្នុងខ្លួន។

សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានបញ្ជាក់ឱ្យដឹងថា ករណីនេះកើតហេតុនៅវេលាម៉ោង២១:៤០នាទី ថ្ងៃទី២៤ ខែមេសាឆ្នាំ២០២១ ស្ថិតនៅចំណុច ផ្លូវលេខ១១៥ ជិតស្តុបផ្លូវ៦០ម៉ែត្រ ក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

វត្ថុតាងចាប់យករួមមាន ៖
-រថយន្ត១គ្រឿងម៉ាក Ford Evrest ពណ៌ ត្រេអ៉ី ពាក់ស្លាកលេខ ខម០១២-៧២០៤ ។

មុនពេលហេតុ នៅវេលាកើតហេតុខាងលើ ពេលដែលកម្លាំងចម្រុះកំពុងតែឈរយាមនៅគោលដៅផ្លូវលេខ១១៥ជិតស្តុប៦០ម៉ែត្រ មិនឲ្យប្រជាពលរដ្ឋចេញ-ចូលបេីគ្មានការចាំបាច់ដេីម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពេលនោះស្រាប់តែឃេីញជនសង្ស័យ៣នាក់ខាងលេីស្ថិតក្នុងស្ថានភាពស្រវឹងបានជិះរថយន្តមកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំ រួចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងចាត់ការតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យទាំង៣រូបខាងលើសមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុស្តាប់ចម្លើយ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕






