ស្ត្រីវ័យក្មេងម្នាក់ត្រូវឃាតករ អា ក សម្លាប់នៅក្នុងបន្ទប់ជួល
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ស្ត្រីវ័យក្មេងម្នាក់ត្រូវឃាតករ អា ក សម្លាប់នៅក្នុងបន្ទប់ជួល

ក្រុងប៉ោយប៉ែត៖ស្ត្រីវ័យ​២៣ឆ្នាំម្នាក់ ត្រូវបានគេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​មួយកន្លែង ក្នុង​បន្ទប់លេខ៥ ស្ថិតក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុ ង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​វេលា​ម៉ោង៩និង៣០នាទីយប់ ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១។

សាកសពមាន ឈ្មោះហួន ស្រី អាយុ២៣ ឆ្នាំ ភេទស្រី មកស្នាក់នៅក្នុងភូមិ សង្កាត់ខាងលើ មានមុខរបរជាបុគ្គលិកកាស៊ីណូ ត្រូវឃាតករ អា ក សម្លាប់យ៉ាងព្រៃផ្សៃស្លាប់យ៉ាងអណោចអធម័នៅក្នុងថ្លុកឈាម ក្នុងបន្ទប់ជួលរបស់ខ្លួន ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅពិនិត្យសាកសពហើយបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារអំពើឃាតកម្ម៕

Previous Post Next Post