(ព័ត៌មានបឋម) មុននេះបន្តិចកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំង លក់កាហ្វេ បង្គប់ល្បែងស៊ីសង (បៀការ៉ាត, ឆ្នោតឡូតូ, បាល, មាន់ជល់ហាឡាយ) ប្រភេទកាស៊ីណូអនឡាញ ស្ថិតនៅក្នុងបូរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលមានផ្លាកយីហោ (អាយីកាហ្វេ)។
គួរបញ្ជាក់ថាកន្លងមកទីតាំងនេះធ្លាប់ត្រូវបានអាជ្ញាធរបង្ក្រាប និងធ្វើការអប់រំ ម្ដងរួចមកហើយ។
ហើយលើកនេះមិនដឹងថាអាជ្ញាធរពាក់ព័ន្ធមានចំណាត់ការ យ៉ាងណាចំពោះម្ចាស់ទីតាំងមួយនេះ…ខណៈពេលកំពុងតែមានការរីករាលដាលនៃវីរុសកូវីដ១៩ ។ ប៉ុន្តែម្ចាស់ទីតាំងនេះមិនព្រមចូលរួមទប់ស្កាត់ បែរជាផ្គើន.និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញសេចក្តីប្រកាសព័ត៌មានថា ៣កុំ ៣ការពារ។





