កំពូកកូន!ខឹងម្តាយស្តីប្រដៅ កូនប្រុសវាយម្តាយយ៉ាងដំណំ​
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

កំពូកកូន!ខឹងម្តាយស្តីប្រដៅ កូនប្រុសវាយម្តាយយ៉ាងដំណំ​

កំពូកកូន!ខឹងម្តាយស្តីប្រដៅ កូនប្រុសវាយម្តាយយ៉ាងដំណំ​

ខេត្តកំពត៖ អំពើហិង្សាបង្ករឡើងដោយជនសង្ស័យឈ្មោះ ហូ រស្មី ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិ សង្កាត់ កើតហេតុខាងលើ ។
បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ធីម សោភ័ណ្ឌ ភេទ ស្រី អាយុ៤៥ឆ្នាំ ( ជាម្តាយបង្កើត)
បណ្តាលឲ្យរងរបួសភ្នែក និងពកក្បាល ។ កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២១ មានករណី ហិង្សាដោយចេតនាកើតឡើង នៅចំណុច ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

មូលហេតុមកពីខឹងម្តាយជេរស្តីប្រដៅ ណែនាំឲ្យរកការងារធ្វើ ហើយជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀនខឹងសម្បារ។

ក្រោយកើតហេតុជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស អ.ហ ខេត្តកំពត ធ្វើការឃាត់ខ្លួន ដើម្បីចាត់ការទៅតាមនីតិវិធី ៕

Previous Post Next Post