ផ្អេីលទាំងយប់!!! រថយន្តសេរីទំនេីប Mercedes មួយគ្រឿង រួមដំណេីរដោយប្រុសស្រីមួយក្រុម បានបុកឡេីងឃឿន និងបង្គោលភ្លេីង បណ្តាលឲ្យហោះជាច្រេីនម៉ែត្រក្រឡាប់ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ នៅសល់តែគ្រោងឆ្អឹង នៅផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ហេតុការណ៍នេះបានកេីតឡេីងនាវេលាម៉ោង១និង១៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ផងដែរ។

ក្នុងហេតុការណ៍នេះមិនទាន់ដឹងថាមានមនុស្ស ប៉ុន្មាននាក់រងរបួស ឬអត់នោះទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ។


