ដ៏រន្ធត់មួយរវាងរថយន្ត ដឹកមាន់និងរថយន្តលុចស៊ីសបុកគ្នាពេញទំហឹង បណ្ដាលឱ្យរបួស៩នាក់ នៅស្រុកថាឡាបរិវ៉ាត់.!
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ដ៏រន្ធត់មួយរវាងរថយន្ត ដឹកមាន់និងរថយន្តលុចស៊ីសបុកគ្នាពេញទំហឹង បណ្ដាលឱ្យរបួស៩នាក់ នៅស្រុកថាឡាបរិវ៉ាត់.!

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២១នេះរវាងរថយន្ត
ដឹកមាន់និងរថយន្តលុចស៊ីសបុកគ្នាពេញទំហឹង បណ្ដាលឱ្យមនុស្ស៩ នាក់បានរងរបួសដោយ សារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកមាន់រស់ បុកគ្នាជាមួយរថយន្តលុចស៊ីស ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង នៅព្រំប្រទល់រវាងឃុំស្រែឫស្សី និងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តដឹកមាន់រស់បុកគ្នាជាមួយ
រថយន្តលុចស៊ីស ក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញទំហឹង និងមានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រ ពីក្រុងស្ទឹងត្រែងលើកំណាត់ផ្លូវជាតិលេខ៩ពីស្ទឹងត្រែង
ទៅព្រះវិហារករណីនេះបានកើតឡើងនៅក្នុងឃុំសំអាងស្រុកថាឡាបរិវ៉ាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្ស ចំនួនប្រាំបួននាក់ រងរបួសធ្ងន់ស្រាល ក្នុងនោះ មានស្រី ២ នាក់។ អ្នករងរបួស ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ភ្លាមៗ។ នៅក្នុងហេតុការណ៍នោះ រថយន្តដឹកមាន់ បានធ្វើដំណើរបញ្ច្រាសទិសគ្នា ពីខេត្តព្រះវិហារ មកខេត្តស្ទឹងត្រែង រីឯរថយន្តឡិចស៊ិស ពីខេត្តស្ទឹងត្រែង ទៅខាងខេត្តព្រះវិហារ។ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដើម្បីសម្រួលយករថយន្ត ចេញពីកន្លែងកើតហេតុ។ សមត្ថកិច្ច មិនទាន់ប្រាប់ពីអត្តសញ្ញាណ អ្នករងរបួស នៅឡើយទេ ៕

Previous Post Next Post