ថ្ងៃសុក្រ ៨ រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងលោកជំទាវ កែ សួនសុភី បានចូលរួមពិធីសំណេះសំណាល និងចែកកង់ជូនដល់ក្មួយៗសិស្សានុសិស្ស ចំនួន ២៥០នាក់ នៅក្នុងស្រុករតនមណ្ឌល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌។ ការផ្តល់ជូនកង់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដល់សិស្សានុសិស្សក្នុងស្រុករតនមណ្ឌល នេះ គឺជាការរួមចំណែកសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗ សិស្សានុសិស្ស ដែលមានផ្ទះឆ្ងាយពីសាលារៀន។ ពិសេសដើម្បីជួយជំរុញឲ្យបំណងប្រាថ្នារបស់ក្មួយៗ បានសម្រេចក្នុងបេសកកម្មសិក្សារៀនសូត្រ ឈានទៅទទួលបាននូវចំណេះដឹង ចំណេះធ្វើ ឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ ។














