ជិ:ម៉ូតូវ៉ាងជែងខាងស្តាំបត់ឡើងថ្នល់វិញត្រូវរយន្តធន់ធំដឹកគ្រឿងចក្របុកពេញទំហ៊ឹងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ជិ:ម៉ូតូវ៉ាងជែងខាងស្តាំបត់ឡើងថ្នល់វិញត្រូវរយន្តធន់ធំដឹកគ្រឿងចក្របុកពេញទំហ៊ឹងបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់

កំពង់ធំ៖នារីម្នាក់ជិ:ម៉ូតូម៉ាកវេវ ពណ៏ខ្មៅ ឌុបបងស្រីបង្កើតនិងក្មួយប្រុស វ៉ាជែងរយន្តខាងស្តាំហើយឡើងមកថ្នល់វិញត្រូវរយន្តធន់ធំ ដឹកគ្រឿងចក្រ បុកពេញទំហ៊ឹងបណ្តាលឲ្យស្រ្តីម្នាក់ដែលជាបងស្រីបង្កើតស្លាប់បន្ទាប់ពីបញ្ជួនទៅដល់មន្ទីពេទ្យ ចំណែកបងស្រីដែលជាអ្នកឌុបរងរបួសធ្ងន់ ហើយក្មួយប្រុសអាយុ៤ខួបម្នាក់របួសធ្ងន់ ហេតុការគ្រោះថ្នាក់ចរាចរណ៍បង្ករភាពភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភ:ឆ្នាំ ២០២១ បណ្តោយផ្លូវជាតិលេខ៦ ចំណុចភូមិសំពង់ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ស្រ្តីរងគ្រោះទី១ឈ្មោះ រឹន សុខណាអាយុ២៥(ស្លាប់) ទី២ឈ្មោះ មានសុភ័ណ្ឌ ភេទស្រី អាយុ២១ឆ្នាំ (របួសធ្ងន់បាក់ដៃ)ទី៣ឈ្មោះមាន សៀវម៉ីភេទប្រុសអាយុ៤ខួប(របួសធ្ងន់ត្រូវជាក្មួយបង្លើត)ជនរងគ្រោះទាំងអស់មានទីលំនៅភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

យោងតាមប្រភពពត៏មានពីកើតហេតុបានឲ្យដឹងថា:មុនពេលកើតហេតុគេឃើញរថយន្តធន់ធំដឹកគ្រឿងចក្រ ហើយគេឃើញស្រ្តីរងគ្រោះខាងលើជិ:ម៉ូតូឌុបគ្នាវ៉ាជែងរថយន្តខាងស្តាំហើយបត់ឡើងថ្នល់ជាតិវិញ អ្នកបើករថយន្តអកស៊័រជាន់មិនជាប់បុកពេញទំបណ្តាលឲ្យស្ត្រីស្លាប់បាត់បងជីវិតបន្ទាប់បញ្ជូនទៅមន្ទីពេទ្យនិង២នាក់ទៀតរងរបួសធ្ងន់ ចំណែកតៃកុងរថយន្តចុះរត់គេចខ្លួនបាត់ស្រម៉ោល វត្ថុតាងរថយន្តធន់ធំនិងអាអ៊ិចព្រមទាំងម៉ូតូយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុកដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនិតិវិធី សាកសពស្រ្តីរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post