សាហាវមែន ! បុរស៣ នាក់ ចាប់រំលោភសេពសន្ថវ: (បូក) ទៅលើកុមារី ១៥ឆ្នាំម្នាក់ នៅបាត់ដំបង
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

សាហាវមែន ! បុរស៣ នាក់ ចាប់រំលោភសេពសន្ថវ: (បូក) ទៅលើកុមារី ១៥ឆ្នាំម្នាក់ នៅបាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានធ្វើ ការស្រាវជ្រាវយ៉ាងយក ចិត្តទុកដាក់ក្រោយពីបានទទួលនូវពាក្យបណ្ដឹងរបស់គ្រួសារកុមារីរងគ្រោះក្នុងករណីចាប់រំលោភ
សេពសន្ទវៈទៅលើកូនស្រីរបស់ខ្លួន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១ ។
ជនសង្ស័យចំនួន៣រូប ៖
ទី១,ឈ្មោះសៅ រតនា ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ។
ទី២,ឈ្មោះហៀង ប្រុស ហៅ(លាង)ភេទប្រុសអាយុ ១៨ ឆ្នាំមានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង​ទី៣,ឈ្មោះនី បូរ៉ា ភេទប្រុសអាយុ១៨ ឆ្នាំ មានទីលំនៅនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបងនៅក្នុងនោះជនសង្ស័យ ម្នាក់រត់គេចខ្លួនឈ្មោះ
ឡា ពិសិដ្ឋ ភេទប្រុស អាយុ ៗប្រហែល១៧ឆ្នាំ មានទីលំនៅភូមិពិស្ដារ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកំពុងរត់គេចខ្លួនក្រោយពីធ្វើ សកម្មភាពចាប់រំលោភសេពសន្ថវៈបាន សម្រេចទៅលើកុមារីរងគ្រោះ។

ជនរងគ្រោះឈ្មោះ អ វ ដ អាយុ១៥ឆ្នាំមានទីលំនៅនៅភូមិកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ។ សមត្ថកិច្ចបន្តឲ្យដឹងទៀតថា កន្លែងកើត ហេតុនៅចំណុចបុរីងិនវិត ស្ថិតក្នុងក្រុមទី៤ ភូមិវាល វង់ ឃុំតាស្តា ស្រុកសំពៅ លូន ខេត្តបាត់ដំបង។

ជនសង្ស័យដែលកំពុងរត់គេចខ្លួនត្រូវបានសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួន
យកមកផ្ដន្ទាទោសតាម ច្បាប់។ ចំណែកជន សង្ស័យ៣ រូបសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលា ដំបូងខេត្តតាមនីតិវិធីច្បាប់៕

Previous Post Next Post