ម៉ូតូខ្ទិចម្លឹងហើយចុះទម្រាំអ្នកជិះវិញមិនដឹងជាខ្ទេចយ៉ាងណានោះទេ!រថយន្តបែនចិនបុកកិនម៉ូតូបណ្តាលឲ្យស្លាប់បុរសម្នាក់មេីលសពលែងយល់
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ម៉ូតូខ្ទិចម្លឹងហើយចុះទម្រាំអ្នកជិះវិញមិនដឹងជាខ្ទេចយ៉ាងណានោះទេ!រថយន្តបែនចិនបុកកិនម៉ូតូបណ្តាលឲ្យស្លាប់បុរសម្នាក់មេីលសពលែងយល់

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗយ៉ាងរន្ធត់មេីលសពលែងស្គាល់ខណៈកំពុងជិះម៉ូតូសុខៗស្រាប់តែមានរថយន្តយីឌុបបេីកក្នុងល្បឿនលឿនបុកពេញទំហឹងរួចកិនពីលើហេីយព្យាយាមបេីករត់បានចំងាយប្រហែល៣០០ម៉ែត្រក៏ឈប់រួចរត់គេចខ្លួនបាត់។ កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២១​ នៅខាងជេីងសាលាពងទឹក​ តាមបណ្តោយផ្លូវជាតិលេខ៣​ ភូមិតាំងរនាម​ សង្កាត់បន្ទះឡាង​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ សេរីឆ្នាំ ២០១២ពណ៌ខ្មៅពាក់ស្លាកលេខ 1BR-2500ឌុបចៅមកសាលារៀន រួចក៏ត្រឡប់ទៅផ្ទះវិញដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តយីឌុបពណ៌ដីឥដ្ឋគ្មានស្លាកលេខ មួយគ្រឿងធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗ នៅកន្លែងកើតហេតុ ហើយតៃកុងរថយន្តបង្កព្យាយាមបើករត់បានប្រហែល 300ម៉ែត្រ ចតរថយន្តទុកចោលរត់គេចខ្លួនបាត់ស្រម៉ោល។

ជនរងគ្រោះមានឈ្មោះ សាវឿន អាយុ៦០ឆ្នាំ ស្នាក់នៅភូមិគោកខ្សាច់សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Previous Post Next Post