……………..
កំពង់ឆ្នាំង : ក្មេងប្រុស ស្រី០២នាក់បានលង់ទឹកស្រះស្លាប់ ហេតុការនេះកើតឡើងនៅវេលាម៉ោង១១.០០ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចដូនកែវ ស្ថិតនៅក្នុងភូមិចំការស្វាយ ឃុំសេដ្ធី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ បើតាមការអោយដឹងរបស់សមត្ថកិច្ចក្មេងប្រុស ស្រីដែលលង់ទឹកនោះទី
១. ឈ្មោះ យន គឹមមួយ ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាកូនឈ្មោះសែន យ៉ុន និងប្រពន្ធឈ្មោះ ពឿន កញ្ញា និងទី
២ ឈ្មោះ ហៀង ដាលីន ភេទស្រី អាយុ៣ឆ្នាំ ដែលត្រូវជាកូនរបស់សុខ លាង ប្រពន្ធឈ្មោះ សំ ភាព ។ បើតាមសន្និដ្ធានរបស់សមត្ថកិច្ចករណីខាងលើនេះគឺបណ្តាលមកពីក្មេងទាំង០២នាក់នេះបានដើរទៅលេងទឹក ក៍បណ្តាលអោយលង់ទឹកតែម្តង ។




