អ្នកប្រព្រឹត្តល្បែងស៊ីសងភ្នាល់ជល់មាន់នៅ ស្រុកសង្កែត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនមនុស្សចំនួន០៨នាក់
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

អ្នកប្រព្រឹត្តល្បែងស៊ីសងភ្នាល់ជល់មាន់នៅ ស្រុកសង្កែត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនមនុស្សចំនួន០៨នាក់

ខេត្តបាត់ដំបង÷កាលពីរសៀលថ្ងៃទី​ ២៧​ ខែ​មករា​ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៥និង១២​នាទី​ នៅ​ចំណុច​វាលស្រែ​ ស្ថិតក្នុងភូមិ​ ព្រៃស្វាយ​ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី លោក ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តនិងដោយ មាន​ការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ឯក​ឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរ បាល​ព្រហ្មទណ្ឌ​ បានចាត់តាំងលោក​វរសេនី យ៍ ឯក​ ឈឿង​ គឹមសុង​ នាយការិ យាល័យ​នគរ បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំ​​ កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​ការិ​យាល័យ​ជំនាញ​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​ជល់មាន់​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ០៨​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។
-*វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ សង្វៀន​សម្រាប់​ជល់​មាន់​ ចំនួន​ ០២​
-​ មាន់​ជល់​ចំនួន​ ០២​ ក្បាល​
-​ ស៊ុម​សម្រាប់​ក្រុង​មាន់​ចំនួន​ ០៣​
-​ ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ចំនួន​ ០១​
-​ ជញ្ជីង​សម្រាប់​ថ្លឹង​មាន់ជល់​ ចំនួន​ ០១​
-​ ម៉ូតូ​ចំនួន​ ១១​ គ្រឿង​
នៅពេលនេះសមត្ថកិច្ចនៃ​ការិយាល័យ​ជំនាញ​កំពុង​រៀបចំចាត់ការ​តាមផ្លូវច្បាប់​៕

Previous Post Next Post