ពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ

ពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​

នៅព្រឹកថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ​អគ្គស្នងការរង​ និងជាស្នងការនគបាលរាជធានីភ្នំពេញ​ បានអញ្ជេីញចូលរួមពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាលថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ និងសមិទ្ធិផលនានា​ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ក្រោមអធិបតីភាពរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ​ ។ សូមបញ្ជាក់ថាអគារថ្មីនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ គឺជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ ។ អគារថ្មីនះស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០​ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​ ដែលមានទំហំ​ ១៣​ x​ ២៣ម៉​ ៕

Previous Post Next Post