បុរសម្នាក់ ទៅរំលំដើមត្នោតក្រោយផ្ទះ ត្រូវដើមត្នោតរលំសង្កត់លើ បណ្ដាលឲ្យស្លាប់ភ្លាមៗ
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

បុរសម្នាក់ ទៅរំលំដើមត្នោតក្រោយផ្ទះ ត្រូវដើមត្នោតរលំសង្កត់លើ បណ្ដាលឲ្យស្លាប់ភ្លាមៗ

កំពង់ស្ពឺ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ទៅរំលំដើមត្នោតក្រោយផ្ទះ តែអកុសលត្រូវដើមត្នោតរលំសង្កត់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះ(សព)ឈ្មោះ ខាន់ ខន ភេទប្រុស អាយុ ៦១ឆ្នាំ។ ប្រភពដដែលបន្តថា បុរសខាងលើបានទៅកាប់ដើមត្នោតរបស់ខ្លួន តែម្នាក់ឯងនៅខាងក្រោយផ្ទះ ចម្ងាយ ២០ម៉ែត្រ ខណ:ពេលដែលគាត់កំពុងកាប់ដើមត្នោតនោះ ស្រាប់ដើមត្នោតនោះរលំលើគាត់បណ្ដាលឲ្យកិនស្លាប់នៅនឹងកន្លែងកើតហេតុ ហើយត្រូវអ្នកជិតខាង និងបងប្អូនក្នុងភូមិជួយយកសពប្រគល់ជូនក្រុមគ្រួសារដើម្បីបុណ្យតាមប្រពៃណី ៕

Previous Post Next Post