ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះចរន្តអគ្គិសនី ដោយសារស្ថានភាពទឹកនៅមិនស្រក បើមិនចាំបាច់ សូមកុំប្រើប្រាស់ចរន្តអគ្គិសនីត្រូវបិទចោល។
ការអំពាវនាវរបស់លោកអភិបាលធ្វើឡើង ខណៈដែលលោកបានកំពុងដឹកនាំកំលាំងចេញទៅជួយប្រជាពលរដ្ឋដែលក្នុងបុរីមួយកន្លែង និងត្រួតពិនិត្យតាមដងផ្លូវដែលទឹកលិច នាយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០៕
- បើបងប្អូនប្រជាពលរដ្ឋត្រូវការអាជ្ញាធរជួយសង្រ្គោះពាក់ព័ន្ធនឹងទឹកជំនន់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សូមទូរស័ព្ទ៖ 088 885 7594





