ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការងារប្រមូលសំរាម ស្វែងរកដំណោះស្រាយជូនបងប្អូនកម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រីចូលបំរើការងារវិញ ចុះពិនិត្យស្ថានភាពទឹកជំនន់ដែលជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្រ្តសង្កាត់សាក់សំពៅ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមសណ្ដស្ទឹងព្រែកត្នោត និងបន្តចុះពិនិត្យការងារកាយស្តារប្រឡាយអមមហាវិថីឈ្នះឈ្នះ ដើម្បីរំដោះទឹកចេញពីភូមិសាស្រ្តខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀង៕

























