ក្រសួងធនធានទឹកបានប្រកាសថា កម្ពុជានឹងមានភ្លៀង​ធ្លាក់ពីតិចទៅច្រើន​ចាប់ពីថ្ងៃ​ទី​៣ ដល់ថ្ងៃទី ៩ ដើមខែមិថុនា
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

ក្រសួងធនធានទឹកបានប្រកាសថា កម្ពុជានឹងមានភ្លៀង​ធ្លាក់ពីតិចទៅច្រើន​ចាប់ពីថ្ងៃ​ទី​៣ ដល់ថ្ងៃទី ៩ ដើមខែមិថុនា

(ភ្នំពេញ)៖ ក្រសួងធនធានទឹកបានប្រកាសថា កម្ពុជានឹងមានភ្លៀង​ធ្លាក់ពីតិចទៅច្រើន​ចាប់ពីថ្ងៃ​ទី​៣ ដល់ថ្ងៃទី ៩ ដើមខែមិថុនា។ សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុ​និ​យម ចេញផ្សាយនៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២០ ដោយសារ ខ្យល់មូសុងនិរតី ដែល​នឹងបក់ មកលើកម្ពុជា។ ក្រសួង​ធនធានទឺក ឲ្យដឹងទៀតថា នៅតំបន់មួយ​ចំនួន ដូច​ជា​តំបន់​ទំនាប​កណ្តាល សីតុណ្ហភាពអប្បបរមា មានចាប់ពី ២៥-ទៅ ២៧ អង្សារសេ។ សី​តុណ្ហភាព​អតិបរមា មាន​ចាប់​ពី ៣៤ ទៅ ៣៦ អង្សារសេ និងមានភ្លៀងធ្លាក់រ៉ាយ​ប៉ាយ​ពីមធ្យមទៅបង្គួរ នៅផ្នែកខ្លះនៅវាលទំនាបផ្នែកពាយព្យ និង​​ភាគកណ្តាល និងអាច​មាន​ភ្លៀងធ្លាក់ច្រើន។

ចំណែកឯបណ្តារខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤ ២៤ ដល់ ២៦ អង្សារសេ។ សីតុណ្ហភាព អតិបរមា មានពី ៣៣ ដល់៣៥ អង្សាសេ និងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម។ បណ្តារខេត្តនៅតំបន់ម៉ាត់សមុទ្រ សីតុណ្ហ​ភាព​អប្បបរមា មានពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ដល់ ៣៤ អង្សាសេ។

ក្រសួងធនធានទឹក ក៏អំពាវនាវឱ្យប្រជាពលរដ្ឋ សារធារណៈជន ​មានការប្រុងប្រយ័ត្ន ចំពភបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាច កើតមានជាយថាហេតុ។

សូមជំរាបផងដែរថា នៅយប់រំលងអាធ្រាតថ្ងៃទី ២ ខែមិថុនា នៅរាជធានីភ្នំពេញ និង​បណ្តារខេត្តមួយចំនួន មានភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យផ្លូវមួយចំនួន​ ក្នុងរាជធានីភ្នំពេញ មានទឹក​ជន់លិចខ្លាំង។ ក្រសួងធនធានទឹកឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី ២នេះ​បណ្តារខេត្តមួយចំនួនភ្លៀងនៅបន្តធ្លាក់ពីតិចទៅមធ្យម ដូចជាខេត្តកោះកុង ស្ទឹងត្រែងឧត្តរមានជ័យ និងខេត្តកំពត៕

Previous Post Next Post