(គួរឱ្យរន្ធត់មួយកើតឡើង) រថយន្តមួយគ្រឿងដឹកកម្មកកាត់ដេរបានក្រឡាប់ធ្លាក់ផ្លូវបណ្តាលអោយរងរបួសធ្ងន់និងស្រាលខណះដែលអ្នកបើក បរទើបនិងចេះបើក.....
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

(គួរឱ្យរន្ធត់មួយកើតឡើង) រថយន្តមួយគ្រឿងដឹកកម្មកកាត់ដេរបានក្រឡាប់ធ្លាក់ផ្លូវបណ្តាលអោយរងរបួសធ្ងន់និងស្រាលខណះដែលអ្នកបើក បរទើបនិងចេះបើក.....

This image has an empty alt attribute; its file name is 101791781_1152821751744425_2368571526262816768_n.jpg


កំពង់ឆ្នាំង៖ កម្មករោងចក្រកាត់ដេរ៣៤ នាក់បានរងរបួស
ធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធន់ធំដឹកកម្មក ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០នៅលើកំណាត់ផ្លូវជាតិលេខ៥ចំនុចស្ពាន អូរប្រម៉ាត់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦និង៤៧ស្ថិត ភូមិ ចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យខេត្តកំពង់ឆ្នាំង ។


បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចនគបាលមូលដ្ឋានដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាពិតជាកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្របើកធ្លាក់ផ្លូវពិតមែនក្នុងនោះអ្នករងគ្រោះសរុប៣៤នាក់ ធ្ងន់០៣នាក់ស្រី០៣នាក់និងប្រុស១នាក់ក្នុងចំណោមមនុស្ស៦០នាក់ជិះនៅលើរថយន្តនោះផងដែរ ។
-អធិការនគបាលស្តីទីស្រុកសាមគ្គីមានជយ័បានអោយដឹងតាមរយ:ទូរស័ព្ធនៅវេលាម៉ោង១០និង១៦នាទីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០នេះថាកម្មកររោងចក្រដែលរងគ្រោះថ្នាក់ក្រឡាប់រថយន្តនោះធ្វើការនៅរោងចក្រផលិតការបូបHorizon outdoor និងរោងចក្រផលិតសម្លៀកបំពាក់ Golden Apparel និងរោងចក្រការបូប Khai nengនៅស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ។


អធិការនគបាលស្តីទីស្រុកសាមគ្គីមានជយ័បានអោយដឹងថានៅមុនពេលកើតហេតុរថយន្តខាងលើបានដឹកកម្មករដែលជិះលើរថយន្តមានគ្នា៦០នាក់បើកបរនៅពេលកំពង់មេឃធ្លាក់ភៀងហើយឡើងវ៉ាជែងម៉ូតូនិងបានរេចង្កូត បណ្តាលអោយរថយន្តក្រឡាប់នៅលើផ្កូវជាតិលេខ៥ខណះអ្នកបើកបរទើបរៀនបើករថ្មីក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់ផងដែរ ។


យោងតាមការបញ្ជាក់ពីអនុប្រធានមន្ទីរការងារនិងបណ្តុះ
បណ្តាលវិជ្ជាជីវៈលោក មាស សីុណាតបាននិយាយអោយ
ដឹងថាគិតត្រឹមម៉ោង៨ថ្ងៃទី៤ខែមិថុនាឪឆ្នាំ២០២០នេះថាកម្មរោងចក្រទាំង៤ខាងលើនេះបានរងរបួស៣៤នាក់ប្រុស៥នាក់របួសធ្ងន់៣នាក់ចូលមកសម្រាក់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច១១នាក់ និងសម្រាក់នៅឃ្លីនិច តែវណ្ណា ២១
នាក់ប្រុស៥នាក់និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែត្រ ផងដែរ ។


សូមបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២០នេះផងដែរឯកឧត្តមឈួរ ច្ទ័នឌឿនអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះនាំយកអំណោយទៅសាកសួរសុខទុក្ខដល់កម្មកររោងចក្រដែលរងគ្រោះដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្ត

Previous Post Next Post