ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០
ប្រពន្ធបានប្រះឃើញប្តីដេកស្លាប់នៅកណ្តាលវាលស្រែក្បែរដំបូកក្រោយពេល ដែលបុរសនោះបានចេញពីផ្ទះទៅឆ្លុះសត្វបាត់មួយយប់។
ប្រពន្ធប្រះឃើញសពប្តីនៅវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយសង្ស័យថាពស់ចឹក នៅកណ្តាលវាលស្រែក្បែរដំបូក ចំណុចគ្រិះតាគ្រាំង ខាងត្បូងចម្ងាយ៦គីឡូម៉ែត្រ ពីភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរ បាលស្រុកថ្មពួក បានឲ្យដឹងថា ; ជនរងគ្រោះឈ្មោះ ខ្វឿ ខ្វឿង ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅសារឿន បានបញ្ជាក់ថា : តាមការអះអាងពីក្រុមគ្រួសារបានឲ្យដឹងថា: មុនពេលកើតហេតុ បុរសរងគ្រោះ បានចេញពីផ្ទះទៅឆ្លុះសត្វបាត់១យប់មិនឃើញមកផ្ទះ ទើបក្រុមគ្រួសារតាមរកហើយប្រទះឃើញសពដេកស្លាប់កណ្តាលវាលស្រែរក្បែដំបូក។លោកអធិការបានបញ្ជាក់ថា : ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលមូលដ្ឋាន បានសហការណ៍ជាមួយគ្រួរពេទ្យ ធ្វើការពិនិត្យសពដល់កន្លែងកើតហេតុបានឃើញមានស្នាមចង្កូមសត្វពស់ចឹកនៅលើស្មាខាងឆ្វេងសព ក្រៅពី នោះពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងករ ណីមនុស្សឃាតនោះទេ ហើយបានធ្វើការសន្និដ្ឋានថា : សពប្រហែលពស់ចឹក។
ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ហើយ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕


