
(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូ ម៉ែត្រលេខ១៧៤-១៧៥ ភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១ លើក រវាងរថយន្តបុកអ្នកថ្មើរជើង ២នាក់ ក្នុងទិសដៅស្របគ្នាពីកើតទៅលិចបណ្ដាលឱ្យ របួសធ្ងន់ ០១ នាក់(ស្រី) ស្លាប់០១ នាក់ (ប្រុស):
អ្នកថ្មើរជើងទី១: ឈ្មោះ ខុន យ៉ុងអុីន ភេទស្រី អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្នោ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(របួសធ្ងន់) និងអ្នកថ្មើរជើងទី២: ឈ្មោះ រី ថា ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ/ឃុំជាមួយគ្នា ស្លាប់នៅនិងកន្លែងកើតហេតុ។

រថយន្តម៉ាកហុីយន់ដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ចាម3A-8969សណ្ដោងសឺមីរឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខកំពង់ចាម4A-0994 បើកបរដោយឈ្មោះ ឈឿន សុភា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរអ្នកបើកបរ(មិនទាន់គ្រប់អាយុកាន់ប័ណ្ណបើកបររថយន្តធុនធំទេ) រស់នៅភូមិព្រៃស្វាយ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។(បានឃាត់ខ្លួនមកសួរនាំនៅអធិការ ដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ .អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯសពបានប្រគល់ជូនក្រុមគ្រួសារ។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្តហុីយន់ដាយ បើកបរខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន វេរចង្កូតធ្លាក់ថ្នល់ទៅបុកអ្នកថ្មើរជើងដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាតែម្ដង៕

