លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនិងស្នងការ រងនគរបាល ខេត្តកណ្តាលបានជួយឧបត្ថម្ភថវិកា​៥០០០ដុល្លារជូនកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
សារព័ត៌មាន SH-NEWS មានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិរកាកុះ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ "សូមអរគុណ"

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនិងស្នងការ រងនគរបាល ខេត្តកណ្តាលបានជួយឧបត្ថម្ភថវិកា​៥០០០ដុល្លារជូនកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

កណ្តាល៖ រសៀលថ្ងៃទី១៧ ខែមិថុនា​ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត​ ស្នង​ការនគរបាលខេត្ត​កណ្តាល​បានដឹកនាំលោក- លោកស្រីស្នងការរង អញ្ជើញនាំថវិកា៥០០០​ដុល្លាសហរដ្ឋអាមេរិក ប្រគល់ជូនកាកបាទ​ក្រហមកម្ពុជា​ ​ដើម្បី​ទ្រទ្រង់​សកម្មភាព​​មនុស្ស​ធម៌​​ ដែល​មាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រានី ហ៊ុន សែន​ ជា​ប្រធាន និងដើម្បី​អបអរសាទខួបលើកទី១៥៧ ទិវា​ពិភព​លោក កាកបាទក្រហម អឌ្ឍចន្ទក្រហម​ ៨ ​ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់​សន្តិភាព​ និង​កាកបាទ​ក្រហម​កម្ពុជា។


បន្ទាប់ពីកម្មវិធីប្រគល់ទទួល ថវិកាឧបត្ថម្ភរួចមក ឯកឧត្តម​ គង់​ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានកាកបាទ​ក្រហមកម្ពុជាខេត្ត​កណ្តាលបានមានប្រសាសន៍សំណេះសំណាល សាកសួរសុខទុក្ខ កោតសរសើរ​និងប្រគល់ជូនប័ណ្ណថ្លែងអំណរ​គុណ​ដល់​ លោក​ស្នងការនគរបាលខេត្តកណ្តាលផងដែរ។

Previous Post Next Post